1 នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
3 គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យព្រះរាជបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4 ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ
5 នៅគ្រានោះ រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល បានឡើងមកច្បាំងនឹងអ័ហាស ក៏ឡោមព័ទ្ធក្រុងយេរូសាឡិម តែពុំអាចនឹងឈ្នះទ្រង់បានទេ