12 កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនានោះ ដើម្បីនឹងថ្វាយដង្វាយ
13 ទ្រង់ក៏ដុតដង្វាយដុត និងដង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចដង្វាយច្រួច ហើយប្រោះឈាមនៃដង្វាយមេត្រីផង
14 ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនាទ្រង់ ហើយនឹងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើង នៃអាសនារបស់ទ្រង់វិញ
15 ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក និងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច និងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ
16 អ៊ូរីយ៉ាជាសង្ឃក៏ធ្វើដូច្នោះ តាមគ្រប់ទាំងបង្គាប់របស់ស្តេចអ័ហាស។
17 ស្តេចអ័ហាសទ្រង់កាត់បន្ទះលង្ហិន ចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំពីលើជើងទាំងនោះចេញ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកំរាលថ្មវិញ
18 ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សំរាប់ថ្ងៃឈប់សំរាក និងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ