២ ពង្សាវតារក្សត្រ 16:17-20 KHOV

17 ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ

18 ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក និង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ

19 រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

20 អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​អយ្យកោ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។