8 អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាដង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
9 ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10 រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីជួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនា១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ
11 រួចអ៊ូរីយ៉ាដ៏ជាសង្ឃ ក៏ស្អាងអាសនា១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ
12 កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនានោះ ដើម្បីនឹងថ្វាយដង្វាយ
13 ទ្រង់ក៏ដុតដង្វាយដុត និងដង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចដង្វាយច្រួច ហើយប្រោះឈាមនៃដង្វាយមេត្រីផង
14 ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនាទ្រង់ ហើយនឹងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើង នៃអាសនារបស់ទ្រង់វិញ