២ ពង្សាវតារក្សត្រ 18:1-4 KHOV

1 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2 កាល​ទ្រង់​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ប៊ីយ៉ា បុត្រី​សាការី

3 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្តី ដែល​ដាវីឌ ជា​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ

4 ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ​ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់