២ ពង្សាវតារក្សត្រ 19:11-17 KHOV

11 មើល ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ

12 ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យកោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន​ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន ដែល​នៅ​ក្នុង​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ

13 តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​នៃ​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។

14 ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ‌អង្គ

15 ហើយ​ទ្រង់​អធិ‌ស្ឋាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី

16 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ទ្រង់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន