២ ពង្សាវតារក្សត្រ 19:16-22 KHOV

16 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ទ្រង់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន

18 ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក ពី​ឈើ ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន

19 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា គឺ​ទ្រង់ ជា​ព្រះ‌យេហូវ៉ា ដែល​ជា​ព្រះ​តែ​១​ព្រះ‌អង្គ​ទេ។

20 គ្រា​នោះ អេសាយ ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ហេសេគា​ទូល​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ សេចក្តី​ដែល​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ នោះ​អញ​បាន​យល់​ព្រម​ហើយ

21 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង

22 តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា​ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ