២ ពង្សាវតារក្សត្រ 19:27-33 KHOV

27 អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា​ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្តី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ

28 ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្តី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំង​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង ឲ្យ​វិល​ទៅ​តាម​ផ្លូវ ដែល​ឯង​បាន​មក​នោះ​វិញ។

29 ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ​ពី​ផល​ទាំង​នោះ​ទៅ

30 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ

31 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្តី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ

32 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​អាស‌ស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ

33 គឺ​គេ​នឹង​វិល​ទៅ​វិញ​តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា