២ ពង្សាវតារក្សត្រ 19:30-36 KHOV

30 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ

31 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្តី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ

32 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​អាស‌ស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ

33 គឺ​គេ​នឹង​វិល​ទៅ​វិញ​តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

34 ដ្បិត​អញ​នឹង​ការ‌ពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង។

35 ដូច្នេះ នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់

36 ហេតុ​នោះ​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ