33 គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
34 ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង។
35 ដូច្នេះ នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅ ប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សំឡាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែខ្មោចស្លាប់ទាំងអស់
36 ហេតុនោះសានហេរីប ជាស្តេចអាសស៊ើរ ក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ
37 រួចកាលទ្រង់កំពុងតែថ្វាយបង្គំ នៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។