7 មើល អញនឹងបណ្តាលគំនិតវាឲ្យសំរេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8 ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ
9 រួចកាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ នោះទ្រង់ក៏ចាត់សារ ឲ្យទៅឯហេសេគា ដោយពាក្យថា
10 ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
11 មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ
12 ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកអយ្យកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ានក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13 តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចនៃក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។