២ ពង្សាវតារក្សត្រ 2:10-16 KHOV

10 លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្តី​យ៉ាង​ពិបាក ប៉ុន្តែ​បើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ

11 រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច

12 អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក

13 ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

14 ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

15 លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

16 គេ​ជំរាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ