២ ពង្សាវតារក្សត្រ 2:13-19 KHOV

13 ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

14 ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

15 លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

16 គេ​ជំរាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ

17 តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃ​ឥត​ឃើញ​សោះ

18 រួច​គេ​វិល​ត្រឡប់​មក​ឯ​អេលី‌សេ​វិញ ដែល​លោក​រង់‌ចាំ​នៅ​ក្រុង​យេរីខូរ ហើយ​លោក​មាន​ប្រសាសន៍​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា កុំ​ឲ្យ​ទៅ​ឡើយ​ទេ​ឬ​អី។

19 រួច​មក ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ ក៏​និយាយ​នឹង​អេលី‌សេ​ថា សូម​ទាន​លោក​មើល កន្លែង​សង់​ទី​ក្រុង​នេះ​សប្បាយ ដូច​ជា​លោក​ម្ចាស់​ឃើញ​ហើយ ប៉ុន្តែ​ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ផង