២ ពង្សាវតារក្សត្រ 21:21-26 KHOV

21 ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ ដល់​អស់​ទាំង​រូប​ព្រះ​របស់​ព្រះ‌បិតា

22 ទ្រង់​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ឥត​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​ឡើយ

23 ពួក​អ្នក​បំរើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ

24 តែ​បណ្តា‌ជន​នៅ​ស្រុក​នោះ គេ​សំឡាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា

25 រីឯ​ដំណើរ​ឯ​ទៀត​ពី​អាំម៉ូន ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

26 គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​យ៉ូសៀស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។