6 គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សំរាប់នឹងទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ
7 ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។
8 ឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល
9 រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបំរើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហឹបប្រគល់ទៅក្នុងអំណាចនៃពួកអ្នក ដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ
10 រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសំដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច។
11 កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រឹត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ
12 រួចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរ ជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ា ជាអ្នកជំនិតស្តេចថា