1 នៅរាជ្យទ្រង់ នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏ឡើងមក ហើយយេហូយ៉ាគីមក៏ចុះចូលជាអ្នកបំរើទ្រង់អស់៣ឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ
2 គ្រានោះ ព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកបំរើទ្រង់
3 ពិតប្រាកដជាសេចក្តីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេ ពីចំពោះទ្រង់ចេញ ដោយព្រោះអំពើបាបរបស់ម៉ាន៉ាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន
4 ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកំចាយផង ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិម ពេញដោយឈាមដែលឥតទោសនោះ ហើយព្រះយេហូវ៉ាទ្រង់មិនព្រមអត់ទោសឲ្យទេ
5 រីឯដំណើរឯទៀតពីយេហូយ៉ាគីម និងការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាស្រេចហើយ