15 ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា និងភរិយា ហើយពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ
16 ឯអស់ទាំងមនុស្សខ្លាំងពូកែ ចំនួនជា៧ពាន់នាក់ និងពួករចនា ហើយពួកជាង ចំនួនជា១ពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកំឡាំងល្មមច្បាំងបាន នោះស្តេចបាប៊ីឡូនបាននាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូនទាំងអស់
17 រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។
18 កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា
19 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលយេហូយ៉ាគីមបានប្រព្រឹត្តដែរ
20 គឺយ៉ាងនោះដែលសេចក្តីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡិម ហើយនឹងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។