17 រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។
18 កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា
19 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលយេហូយ៉ាគីមបានប្រព្រឹត្តដែរ
20 គឺយ៉ាងនោះដែលសេចក្តីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡិម ហើយនឹងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។