1 រួចមក សេដេគាទ្រង់បះបោរនឹងស្តេចស្រុកបាប៊ីឡូន នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏មក នាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ក៏លើកបន្ទាយនៅព័ទ្ធជុំវិញ
2 ដូច្នេះ ទីក្រុងក៏មានគេឡោមព័ទ្ធច្បាំង រហូតដល់ឆ្នាំទី១១ ក្នុងរាជ្យស្តេចសេដេគា
3 ហើយដល់ថ្ងៃ៩ ខែអាសាធ នោះអំណត់អត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសំរាប់ពួកជនបរិភោគឡើយ
4 វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង