២ ពង្សាវតារក្សត្រ 25:16-22 KHOV

16 ចំណែក​សសរ​ទាំង​២ និង​សមុទ្រ​សិទ្ធ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទំងន់​ថ្លឹង​មិន​បាន​ឡើយ

17 សសរ​១​កំពស់​១៨​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កំពស់​៣​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​នៅ​ជុំវិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន​ផង ឯ​សសរ​ទី​២​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។

18 ឯ​មេ‌ទ័ព​ធំ លោក​ចាប់​យក​សេរ៉ាយ៉ា ជា​សំដេច​សង្ឃ និង​សេផានា ជា​សង្ឃ​បន្ទាប់ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់

19 ក៏​ចាប់​យក​មេ‌ទ័ព​ម្នាក់​ពី​ទី​ក្រុង ជា​អ្នក​ត្រួត​លើ​ពល‌ទ័ព និង​មនុស្ស​៥​នាក់ ជា​អ្នក​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព ជា​អ្នក​ធ្វើ​បញ្ជី​កត់​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​ក្នុង​ក្រុង​ដែរ

20 លោក​នាំ​ទៅ​ឯ​ស្តេច​បាប៊ី‌ឡូន នៅ​ត្រង់​រីបឡា

21 ស្តេច​បាប៊ី‌ឡូន​ក៏​សំឡាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។

22 ឯ​ពួក​ជន ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ទុក​ឲ្យ​សល់​នៅ​ក្នុង​ស្រុក​យូដា នោះ​ទ្រង់​ក៏​តាំង​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ