២ ពង្សាវតារក្សត្រ 25:27-30 KHOV

27 រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧​ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង

28 ក៏​មាន​ព្រះ‌បន្ទូល​នឹង​ទ្រង់ ដោយ​ផ្អែម​ពីរោះ ព្រម​ទាំង​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​ពួក​ស្តេច ដែល​នៅ​ជា​មួយ នៅ​ក្រុង​បាប៊ី‌ឡូន​ផង

29 ហើយ​បំផ្លាស់​សំលៀក‌បំពាក់​គុក ពី​ទ្រង់​ចេញ ដូច្នេះ យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម

30 ស្តេច​បាប៊ី‌ឡូន​ក៏​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​តែ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚