1 រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ
2 ទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ព្រះបិតា និងព្រះមាតាទ្រង់ទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលព្រះបិតាទ្រង់បានធ្វើចេញ
3 ប៉ុន្តែទ្រង់នៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាមផងនៅឡើយ ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
4 រីឯមេសា ជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន និងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល
5 តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល