24 ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ
25 ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ
26 កាលស្តេចម៉ូអាប់ឃើញថា ចំបាំងជាខ្លាំងទប់មិនបាន នោះទ្រង់រើសយកទាហាន៧០០នាក់ ដែលកាន់ដាវនាំទៅដោយប្រាថ្នានឹងទំលាយចូលទៅដល់ស្តេចអេដំម តែធ្វើមិនកើតទេ
27 រួចមកទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាដង្វាយដុត នៅលើកំផែងក្រុង នោះក៏កើតមានសេចក្តីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។