13 រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
14 លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
15 លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ
16 ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។
17 ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសំរាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់
18 កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃវាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត
19 នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបំរើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ