19 នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបំរើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ
20 អ្នកនោះក៏បីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ រួចស្លាប់ទៅ
21 ម្តាយក៏ឡើងទៅ ដាក់វាផ្តេកនៅលើដំណេកនៃអ្នកសំណប់របស់ព្រះ ហើយបិទទ្វារចេញទៅ
22 រួចនាងស្រែកទៅប្ដីថា សូមចាត់បំរើម្នាក់ និងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ
23 ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ
24 នាងក៏ចងកែបលា រួចបង្គាប់អ្នកបំរើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។
25 កាលអ្នកសំណប់របស់ព្រះ បានឃើញនាងមកពីចំងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបំរើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម