39 មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ
40 រួចគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែកាលគេកំពុងតែបរិភោគ នោះក៏ស្រែកឡើងថា ឱអ្នកសំណប់របស់ព្រះអើយ បបរនេះពុលទេ ហើយគេបរិភោគពុំបាន
41 តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
42 នៅគ្រានោះ មានមនុស្សម្នាក់ មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ
43 អ្នកបំរើលោកសួរថា តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ ឲ្យមនុស្ស១០០នាក់បរិភោគបាន តែលោកបង្គាប់ថា ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងបរិភោគឆ្អែត ហើយនឹងនៅមានសល់ផង
44 ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ហើយគេបានឆ្អែត រួចនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។