២ ពង្សាវតារក្សត្រ 6:22-28 KHOV

22 លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង និង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​ទៅ

23 ដូច្នេះ ស្តេច​ក៏​ចាត់‌ចែង​ភោជ‌នាហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្លួន​ទៅ ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដោយ​ពួកៗ​ទៀត។

24 ក្រោយ​នោះ​មក បេន-ហាដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី​ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​ទាំង​អស់ លើក​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី

25 ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​អត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ​ទាល់​តែ​ក្បាល​លា​១​លក់​ថ្លៃ​៨០​រៀល ហើយ​អាចម៍​ព្រាប​១​កំប៉ុង​លក់​ថ្លៃ​៥​រៀល

26 គ្រា​នោះ កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

27 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ព្រះ‌យេហូវ៉ា​មិន​ជួយ​អ្នក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ជួយ​បាន តើ​នឹង​ជួយ​ដោយ​ស្រូវ​ពី​ទីលាន ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ធុង​ឃ្នាប​ឬ​អី

28 ស្តេច​ក៏​សួរ​ស្ត្រី​នោះ​ថា តើ​អ្នក​កើត​មាន​អ្វី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា នាង​នេះ​បាន​និយាយ​មក​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ឡើង នោះ​យើង​នឹង​បរិភោគ​កូន​អញ​វិញ