២ ពង្សាវតារក្សត្រ 6:3-9 KHOV

3 មាន​ម្នាក់​និយាយ​ថា សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​ផង លោក​តប​ថា អញ​នឹង​ទៅ​ដែរ

4 ដូច្នេះ លោក​ក៏​ទៅ​ជា​មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ

5 តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា វរ‌ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ដ្បិត​ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​មក​ពី​គេ

6 អ្នក​សំណប់​របស់​ព្រះ​សួរ​ថា តើ​ធ្លាក់​ត្រង់​ណា អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​១​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក

7 នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​យក​ចុះ អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។

8 រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ

9 ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ