1 នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា ចូរអ្នក និងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ
2 ដូច្នេះ ស្ត្រីនោះក៏រៀបចំឡើង ធ្វើតាមពាក្យនៃអ្នកសំណប់របស់ព្រះ នាងនាំយកគ្រួរបស់នាង ទៅនៅឯស្រុកភីលីស្ទីនអស់៧ឆ្នាំ
3 កាលគ្រប់៧ឆ្នាំហើយ នោះនាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចំការរបស់នាងមកវិញ
4 រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានព្រះបន្ទូលនឹងកេហាស៊ី ជាអ្នកបំរើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ