២ ពង្សាវតារក្សត្រ 8:25-29 KHOV

25 នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់​ស្តេច​អ៊ីស្រា‌អែល នោះ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

26 កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី ដែល​បាន​ធ្វើ​ជា​ស្តេច​អ៊ីស្រា‌អែល

27 ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ជំនួរ​វង្ស​របស់​អ័ហាប់ ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ជំនួរ​វង្ស​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​ចង​ព័ន្ធ​នឹង​ជំនួរ​វង្ស​អ័ហាប់

28 ទ្រង់​ក៏​បាន​យាង​ទៅ​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ហើយ​ពួក​ស៊ីរី​បាន​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស

29 រួច​ស្តេច​យ៉ូរ៉ាម​ទ្រង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​រក្សា​របួស ដែល​ពួក​ស៊ីរី​បាន​ធ្វើ​ដល់​ទ្រង់ នៅ​ត្រង់​រ៉ាម៉ា​ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ទ្រង់​ក៏​យាង​ចុះ​ទៅ​ឯ​ក្រុង​យេស‌រាល ដើម្បី​នឹង​សួរ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ពី​ព្រោះ​ទ្រង់​ប្រឈួន។