២ ពង្សាវតារក្សត្រ 9:1-5 KHOV

1 គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ

2 កាល​ណា​ទៅ​ដល់​ហើយ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោក ឲ្យ​ក្រោក​ពី​កណ្តាល​ពួក​បង​ប្អូន​លោក នាំ​ទៅ​ឯ​បន្ទប់​ខាង​ក្នុង

3 រួច​យក​ខួច​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ហើយ​ចូរ​ឯង​បើក​ទ្វារ​រត់​ទៅ កុំ​ឲ្យ​បង្អង់​ឡើយ

4 ដូច្នេះ មនុស្ស​កំឡោះ ជា​អ្នក​បំរើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត​ទៅ

5 កាល​គាត់​ទៅ​ដល់​ហើយ នោះ​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា​មួយ​គ្នា គាត់​ក៏​ជំរាប​ថា លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​១​ចំពោះ​លោក រួច​យេហ៊ូវ​សួរ​ថា តើ​ចំពោះ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ គាត់​ឆ្លើយ​ថា លោក​មេ‌ទ័ព​អើយ គឺ​ចំពោះ​លោក​នេះ​ឯង