33 ដូច្នេះ លោកបង្គាប់គេថា ចូរបោះវាចុះមក នោះគេក៏បោះទំលាក់យេសិបិលចុះមក ហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង និងសេះ រួចលោកឲ្យសេះជាន់ឈ្លី
34 កាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយ នោះក៏បង្គាប់ថា ចូរទៅមើលស្ត្រីដែលត្រូវបណ្តាសានោះ ហើយកប់វាទៅ ដ្បិតវាជាបុត្រស្តេចដែរ
35 គេក៏ទៅដើម្បីនឹងកប់សព តែរកបានតែលលាដ៏ក្បាល ប្រអប់ជើង និងបាតដៃប៉ុណ្ណោះ
36 ដូច្នេះ គេត្រឡប់មកវិញ ជំរាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូល ដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបំរើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល
37 ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។