5 កាលគាត់ទៅដល់ហើយ នោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជំរាបថា លោកមេទ័ពអើយ ខ្ញុំមានការ១ចំពោះលោក រួចយេហ៊ូវសួរថា តើចំពោះអ្នកណាក្នុងពួកយើងនេះ គាត់ឆ្លើយថា លោកមេទ័ពអើយ គឺចំពោះលោកនេះឯង
6 ដូច្នេះ យេហ៊ូវក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោកជំរាបថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ
7 ត្រូវឲ្យប្រហារជំនួសវង្សរបស់អ័ហាប់ ជាចៅហ្វាយឯងទៅ ប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបំរើអញ និងឈាមនៃពួកអ្នកបំរើរបស់អញទាំងអស់ដែរ
8 ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង
9 អញនឹងធ្វើឲ្យជំនួរវង្សអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ
10 ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
11 បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចំកួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ