២ ពង្សាវតារក្សត្រ 9:6-12 KHOV

6 ដូច្នេះ យេហ៊ូវ​ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក​ជំរាប​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ

7 ត្រូវ​ឲ្យ​ប្រហារ​ជំនួស​វង្ស​របស់​អ័ហាប់ ជា​ចៅ‌ហ្វាយ​ឯង​ទៅ ប្រយោជន៍​ឲ្យ​អញ​បាន​សង‌សឹក​នឹង​យេសិ‌បិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បំរើ​អញ និង​ឈាម​នៃ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​អស់​ដែរ

8 ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង ហើយ​អញ​នឹង​កាត់‌កាល់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក និង​ពួក​អ្នក​ឥត​ចំណង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ផង

9 អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​អ័ហាប់​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​នៃ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា​ដែរ

10 ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​តំបន់​១ ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។

11 បន្ទាប់​នោះ យេហ៊ូវ​ក៏​ចេញ​មក​ឯ​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក មាន​ម្នាក់​សួរ​ថា តើ​ស្រួល‌បួល​ទេ​ឬ​មនុស្ស​ចំកួត​នេះ​មក​រក​លោក​ធ្វើ​អី លោក​ឆ្លើយ​ថា លោក​រាល់​គ្នា​ស្គាល់​មនុស្ស​នោះ​នឹង​រឿង​គេ​ហើយ

12 តែ​ពួក​នោះ​ឆ្លើយ​ឡើង​ថា នេះ​ភរ​ទេ សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក លោក​ក៏​ប្រាប់​ថា អ្នក​នោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​នេះ​មួយៗ​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ហើយ