កូឡូស 2:14-20 KHOV

14 ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើងក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង

15 ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។

16 ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ

17 សេចក្តី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ

18 កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ‌បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ

19 គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ និង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្តី​ចំរើន​របស់​ព្រះ។

20 ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ