កូឡូស 2:16-22 KHOV

16 ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ

17 សេចក្តី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ

18 កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ‌បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ

19 គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ និង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្តី​ចំរើន​របស់​ព្រះ។

20 ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ

21 ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ

22 គឺ​តាម​សេចក្តី​ហាម‌ប្រាម និង​សេចក្តី​បង្រៀន​របស់​មនុស្ស ដែល​សេចក្តី​ទាំង​នោះ​តែង​តែ​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់