កូឡូស 2:19-23 KHOV

19 គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ និង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្តី​ចំរើន​របស់​ព្រះ។

20 ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ

21 ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ

22 គឺ​តាម​សេចក្តី​ហាម‌ប្រាម និង​សេចក្តី​បង្រៀន​របស់​មនុស្ស ដែល​សេចក្តី​ទាំង​នោះ​តែង​តែ​វិនាស​បាត់​ទៅ​ដោយ​ការ​ប្រើ​ប្រាស់

23 ជា​សេចក្តី​ដែល​មើល​ទៅ​ដូច​ជា​មាន​ទំនង​មែន ដោយ​មាន​ការ​ថ្វាយ‌បង្គំ​ស្ម័គ្រ​ពី​ចិត្ត ហើយ​មាន​សេចក្តី​សុភាព ឥត​ប្រណី​រូប​សាច់ តែ​គ្មាន​ប្រយោជន៍​នឹង​ទប់​ទល់​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។