កូឡូស 3:20-25 KHOV

20 ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ​ឯង

21 ឱ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុក‌ដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ

22 ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះ‌ត្រង់​វិញ ទាំង​កោត‌ខ្លាច​ដល់​ព្រះ​ផង

23 ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ

24 ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ‌អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់

25 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស‌ឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។