កូឡូស 4:3-9 KHOV

3 ព្រម​ទាំង​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះ‌បន្ទូល ជា​សេចក្តី​អាថ៌‌កំបាំង​នៃ​ព្រះ‌គ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះ‌បន្ទូល​នោះ​ឯង

4 ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះ‌បន្ទូល​តាម​ដែល​គួរ​គប្បី

5 ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង

6 ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​នីមួយៗ។

7 អ្នក​ទីឃី‌កុស ជា​បង​ប្អូន​ស្ងួនភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ‌ត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ

8 ខ្ញុំ​បាន​ចាត់​គាត់​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​ការ​នោះ​ឯង គឺ​ឲ្យ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ផង

9 ក៏​ចាត់​អ្នក​អូនេស៊ីម ជា​បង​ប្អូន​ស្ងួនភ្ងា ហើយ​ស្មោះ‌ត្រង់ ដែល​មក​ពី​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​២​នេះ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ ដែល​នៅ​ខាង​នាយ​នោះ។