8 ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សំរាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង
9 ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីអ្នករាល់គ្នាដែរ អ្នកទាំង២នេះនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។
10 អ្នកអើរីស្តាក ដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជំរាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ
11 ឯអ្នកយេស៊ូវ ដែលហៅថា យូស្ទុស គាត់ជំរាបសួរមកអ្នករាល់គ្នាដែរ អ្នកទាំងនោះជាពួកកាត់ស្បែក ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ ដែលកំសាន្តចិត្តខ្ញុំ
12 អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក
13 ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់
14 លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងអ្នកដេម៉ាស ក៏ជំរាបសួរមកអ្នករាល់គ្នាដែរ