ម៉ាកុស 1:40-45 KHOV

40 គ្រា​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន

41 ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះ‌បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ

42 លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត

43 ទ្រង់​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម ដោយ​ហាម​ផ្តាច់​ថា

44 ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ

45 ប៉ុន្តែ ដល់​គាត់​បាន​ចេញ​ទៅ​ហើយ នោះ​ក៏​តាំង​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​តែ​ម្តង ហើយ​ផ្សាយ​ដំណឹង​នោះ​សុស‌សាយ​ទួទៅ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង បែប​ឲ្យ​គេ​ឃើញ​ពុំ​បាន​ទៀត គឺ​ទ្រង់​គង់​នៅ​តែ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់​ទាំង​ប៉ុន្មាន​វិញ ហើយ​គេ​ក៏​មក​ឯ​ទ្រង់​ពី​គ្រប់​ទិស​ទី។