ម៉ាកុស 10:1-5 KHOV

1 ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំ‌ដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កក‌កុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់

2 ពួក​ផារី‌ស៊ី​គេ​មក​ល្បង​សួរ​ទ្រង់ ពី​ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន

3 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច

4 គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ទៅ

5 ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង‌រូស​ប៉ុណ្ណោះ