ម៉ាកុស 10:46-52 KHOV

46 ខណៈ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស និង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

47 កាល​គាត់​បាន​ឮ​ថា ជា​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង

48 មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អង្គ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង

49 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង

50 គាត់​បោះ​អាវ​ធំ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះ‌យេស៊ូវ

51 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក អ្នក​នោះ​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូល‌បង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង

52 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើ​តាម​ទ្រង់​ទៅ។