ម៉ាកុស 11:16-22 KHOV

16 ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លី‌សែង​អ្វី ដើរ​កាត់​ព្រះ‌វិហារ​ឡើយ

17 ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋានវិញ

18 ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​ដែល​ទ្រង់​បង្រៀន

19 ដល់​ល្ងាច ទ្រង់​យាង​ចេញ​ពី​ទី​ក្រុង​ទៅ។

20 លុះ​ព្រឹក​ឡើង កំពុង​ដែល​ដើរ​តាម​ផ្លូវ​ទៅ នោះ​ពួក​សិស្ស​ឃើញ​ដើម​ល្វា​នោះ​ស្វិត​ក្រៀម តាំង​តែ​ពី​ឫស​ឡើង

21 ពេត្រុស​ក៏​នឹក​ឃើញ ហើយ​ទូល​ទ្រង់​ថា លោក​គ្រូ មើល ដើម​ល្វា​ដែល​លោក​ដាក់​បណ្តាសា នោះ​ក្រៀម​ស្វិត​ទៅ​ហើយ

22 ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ចូរ​មាន​សេចក្តី​ជំនឿ​ដល់​ព្រះ​ចុះ