ម៉ាកុស 11:26-32 KHOV

26 តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ទេ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​អត់​ទោស​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ។

27 នោះ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត រួច​កាល​ទ្រង់​កំពុង​តែ​យាង​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ គេ​មក​ឯ​ទ្រង់

28 ហើយ​ទូល​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក​ធ្វើ

29 តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​១​ដែរ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ស្គាល់​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ

30 ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស ចូរ​ឆ្លើយ​ប្រាប់​មក

31 នោះ​គេ​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់

32 តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្តា‌ជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន