ម៉ាកុស 11:9-15 KHOV

9 ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ

10 រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​អយ្យកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ក៏​ប្រកប​ដោយ​ព្រះ‌ពរ​ដែរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

11 នោះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ក៏​ទៅ​ក្នុង​ព្រះ‌វិហារ កាល​ទ្រង់​ទត​ជុំ‌វិញ​មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។

12 ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន

13 ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល​ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ

14 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។

15 ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ និង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប