13 គេបានចាត់ពួកផារីស៊ីខ្លះ និងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល
14 អ្នកទាំងនោះក៏មកឯទ្រង់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកមិនអំពល់ដល់អ្នកណាសោះ ពីព្រោះលោកមិនយល់មុខមនុស្សលោកទេ លោកបង្រៀនតែពីផ្លូវព្រះ តាមសេចក្តីពិតប៉ុណ្ណោះ ដូច្នេះ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ
15 តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែ ទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានព្រះបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល
16 គេក៏យកមក រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ
17 នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។
18 ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្តីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា
19 លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន»