27 ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។
28 ប៉ុន្តែ ត្រូវរៀនសេចក្តីប្រៀបប្រដូច ពីដើមល្វាចុះ គឺកាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ
29 ក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនោះកើតមក នោះត្រូវដឹងថា កូនមនុស្សជិតដល់ហើយ ក៏នៅមាត់ទ្វារផង
30 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងពុំទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនោះបានកើតមក
31 ផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ
32 ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ
33 ចូរប្រុងប្រយ័ត្ន ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ