32 ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ
33 ចូរប្រុងប្រយ័ត្ន ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ
34 នេះដូចជាមនុស្សម្នាក់ ដែលចាកចោលផ្ទះ ចេញពីស្រុកទៅទីឆ្ងាយ ក៏ប្រគល់អំណាចដល់ពួកបាវព្រាវ ព្រមទាំងដាក់ការឲ្យធ្វើគ្រប់គ្នា ហើយផ្តាំអ្នកឆ្មាំទ្វារឲ្យចាំយាមផង
35 ដូច្នេះ ចូរចាំយាមចុះ ដ្បិតមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេ ទោះបើល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬព្រឹកក្តី
36 ក្រែងលោលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់
37 ឯសេចក្តីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ។