20 កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង
21 គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។
22 គេនាំទ្រង់ទៅដល់កន្លែងហៅថា «គាល់កូថា» ដែលស្រាយថាភ្នំលលាដក្បាល
23 នោះគេយកស្រាទំពាំងបាយជូរ លាយនឹងជ័រល្វីងទេស ថ្វាយទ្រង់សោយ តែទ្រង់មិនសោយទេ
24 កាលបានឆ្កាងទ្រង់រួចហើយ នោះគេក៏យកព្រះពស្ត្រទ្រង់ចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងជាអ្នកណាត្រូវបានអ្វី
25 ពេលដែលគេឆ្កាងទ្រង់ គឺជាពេលម៉ោង៩ព្រឹក
26 គេសរសេរប្រកាសកាត់ទោសទ្រង់ថា «នេះជាស្តេចសាសន៍យូដា»